ចុះពិនិត្យការនាំចេញស្រូវតាមច្រកកំពង់ក្រសាំង ដោយបានជួបពិភាក្សាជាមួយឈ្មួញ កសិករ ព្រមទាំងបានប្រជុំជាមួយលោកប្រធានច្រកទ្វារភាគី និងប្រធានការពារព្រំដែនច្រកកំពង់ក្រសាំង
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
34

ថ្ងៃពុធ ៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១

លោក ញ់ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹង លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និង លោក សន ថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមូរីជលសារ បានចុះពិនិត្យការនាំចេញស្រូវតាមច្រកកំពង់ក្រសាំង ដោយបានជួបពិភាក្សាជាមួយឈ្មួញ កសិករ ព្រមទាំងបានប្រជុំជាមួយលោកប្រធានច្រកទ្វារភាគី និងប្រធានការពារព្រំដែនច្រកកំពង់ក្រសាំង។ ក្រោយការចុះពិនិត្យសន្និដ្ឋានជារួមបានថាការនាំស្រូវចេញទៅវៀតណាម ពុំសូវចោទជាបញ្ហាធំគួរឲ្យកត់សំគាល់ទេ គ្រាន់តែតម្លៃស្រូវថយចុះបន្តិចពី ៩៥០រៀល មកតម្លៃ ៨០០ ទៅ ៨៥០រៀល ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter