ចុះត្រួតពិនិត្យសកម្មភាពការធ្វើបង្ហាញកសិកម្មចំរុះ និងសកម្មភាពឡជីវៈឧស្ម័ននិងរោងជីកំប៉ុសិ្តរបស់កសិករ ឈ្មោះ ម៉ី សំអន នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
44

ថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១

លោកប្រធាន ការិយាល័យ គ្រឿង យន្ត កសិកម្ម ខេត្ត ជា មន្ត្រី អង្គភាព អនុវត្ត គម្រោង PPIU នៃ គម្រោង ខ្សែ  ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន (CFAVC )  បានចុះត្រួតពិនិត្យសកម្មភាពការធ្វើបង្ហាញកសិកម្មចំរុះ និងសកម្មភាពឡជីវៈឧស្ម័ននិងរោងជីកំប៉ុសិ្តរបស់កសិករ ឈ្មោះ ម៉ី សំអន នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានបន្តដាំដំណាំបន្លែស្ពៃក្រញាញ់ និងស្ពៃតឿ លើធ្នើ
-ស្ពៃក្នុងតំណាក់លូតលាស់មានអាយុ២៣ថ្ងៃ/
-ដោយប្រើប្រាស់ជីឡជីវឧស្ម័ន ២គក្រក្នុង ០១ម៉ែត្រការ៉េ
-គាត់បានដាក់ចិញ្ចឹមត្រីអណ្តែងចំនួន ១១ ០០០ក្បាល
-មេមាន់ពងចំនួន ១០ក្បាល ឈ្មោល ២ក្បាល
-មាន់ចិញ្ចឹមយកសាច់ចំនួន ៥០ក្បាល (មាន់ជំទង់)
-ដាំដូងតឿ ចំនួន ១៥៥ដើម
-ដោយប្រើជីឡជីវឧស្ម័នលាយជាមួយ ជីប៉ូតាស្យូម
-ឡជីឧស្ម័នដំណើរការបានល្អដោយមានឋាមពល(ហ្គាស)គ្រប់គ្រាន់អាចដាំស្លបាន ៣ពេល
-អាចផ្គត់ផ្គង់អំពូលភ្លើងបំភ្លឺបាន ២អំពូល
-ឡជីវឧស្ម័នក្នុង ០១ថ្ងៃអាចផលិតថាមពលបានប្រហែលចំនួន ១០-១២គក្រ 
-កាកសំណល់ជីឡជីវឧស្ម័នដំណើរការបានល្អ

 

ចំនួនអ្នកចូលទស្សនា
Flag Counter