ចុះផ្តល់ទុនគាំទ្រសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មមាន់ ចំនួន ៣០គ្រួសារ ស្ថិតនៅភូមិថ្មី និងភូមិពៃ ឃុំត្នោត ស្រុកបាទី
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
77

ថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចុះផ្តល់ទុនគាំទ្រសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មមាន់ ចំនួន ៣០គ្រួសារ ស្ថិតនៅភូមិថ្មី និងភូមិពៃ ឃុំត្នោត ស្រុកបាទី ដោយក្នុងសមាជិកម្នាក់ៗ ទទួលបាន កូនមាន់ ២០ក្បាល សំណាញ់ ០១ដុំ ចំណីកន្លះបាវ ស្នូកទឹក០១ និងស្នូកចំណីចំនួន ០១។ កម្មវិធីផ្តល់ទុននេះ មានការចូលរួមពីលោក ពេជ ចរិយា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE លោក សេង ក្រុញ ជំនួយការកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក នៅ ណារិន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី។

ចំនួនអ្នកចូលទស្សនា
Flag Counter