កិច្ចប្រជុំស្តីពីបញ្ហាការចុះត្រួតពិនិត្យស្ថានភាពកាន់កាប់ដីប្រជាជនក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន យូហេហ្វា លីមីតធីត នៅក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ក្រោមអធិបតីភាពលោក ខាន់ សុខា អភិបាលរង នៃគណអភិបាលខេត្ត
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
29

ថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១

 

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោក ភី រាវិន នាយរងខណ្ឌ បានចូលរួមកិច្ចប្រជុំស្តីពីបញ្ហាការចុះត្រួតពិនិត្យស្ថានភាពកាន់កាប់ដីប្រជាជនក្នុងតំបន់សម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន យូហេហ្វា លីមីតធីត នៅក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ក្រោមអធិបតីភាពលោក ខាន់ សុខា អភិបាលរង នៃគណអភិបាលខេត្ត  ព្រមទាំងមាសមាសភាពចូលរួមដូចខាងក្រោម៖
-លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ -លោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសិរិយោដីខេត្ត
-លោកស្នងការរងនគរបាលខេត្ត
-លោកមេបញ្ជាការសឹករងស្រុកត្រាំកក់
-អជ្ញាធរមូលដ្ឋានឃុំត្រពាំងក្រញូង
-លោក កង គឹមលី  អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាំ និងព្រៃឯកជន  
-លោក ហេង គ្រឹះស្នា នាយអធិការឈូងសមុទ្រ 
-លោក ឃន សារ៉េត អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter