ប្រជុំវាយតម្លៃសហគមន៍កសិកម្មចំនួន ២២ ក្នុងស្រុកត្រាំកក់ គីរីវង់ ព្រៃកប្បាស សំរោង កោះអណ្តែត ទ្រាំង និងអង្គរបូរី ដើម្បីធ្វើចំណាត់ថ្នាក់គាំទ្រក្នុងឆ្នាំ ២០២២
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
37

ថ្ងៃចន្ទ ៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១

អង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃ គម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន CFAVC បានធ្វើការប្រជុំវាយតម្លៃសហគមន៍កសិកម្មចំនួន ២២ ក្នុងស្រុកត្រាំកក់ គីរីវង់ ព្រៃកប្បាស សំរោង កោះអណ្តែត ទ្រាំង និងអង្គរបូរី ដើម្បីធ្វើចំណាត់ថ្នាក់គាំទ្រក្នុងឆ្នាំ ២០២២ ខាងមុខ ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងជាប្រធានអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK  ព្រមទាំងមានការចូលរួមពីមន្ត្រី PPIU សរុប ចំនួន ០៩នាក់ ស្រី ០២នាក់។ គួរអោយកត់សំគាល់ដែរថាៈ ក្នុងឆ្នាំ២០២២ នេះ គម្រោង CFAVC នឹងធ្វើការគាំទ្រសហគមន៍កសិកម្មចំនួន ២៥ ក្នុងខេត្តគោលដៅចំនួន ០៤ រួមមានៈ ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ និង កំពត។

ចំនួនអ្នកចូលទស្សនា
Flag Counter