នប្រជុំពិភាក្សាជាមួយគណកម្មាធិការសហគមន៍កសិកម្មស្តុកស្តម្ភស្ថិតក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស សហគមន៍កសិកម្មស្ទឹងស្លាគូ ស្ថិតក្នុងភូមិដក់ពោធិ៍ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង និងសហគមន៍កសិកម្មត្រពាំងក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រា
ចេញ​ផ្សាយ ០៥ កញ្ញា ២០២១
63

ថ្ងៃសុក្រ ១៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១

ក្រុមការងារមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន CFAVC និងលោកទីប្រឹក្សា CS1 បានប្រជុំពិភាក្សាជាមួយគណកម្មាធិការសហគមន៍កសិកម្មស្តុកស្តម្ភស្ថិតក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស សហគមន៍កសិកម្មស្ទឹងស្លាគូ ស្ថិតក្នុងភូមិដក់ពោធិ៍ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង និងសហគមន៍កសិកម្មត្រពាំងក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ដើម្បីពិនិត្យមើលទីតាំងសង់ឃ្លាំង និងពិនិត្យឯកសារពាក់ពន្ធ័មួយចំនូន របស់សហគមន៍កសិកម្ម រួមមាន៖
-រូបថតទីតាំងប្លង់ដីរបស់សហគមន៍ដែលត្រូវធ្វើការសាងសង់ឃ្លាំង។
-លិខិតទិញ និងលក់ដីរវាង សហគមន៍ និងម្ចាស់ដី។
-លិខិតផ្ទេរសិទ្ធិរបស់សមាជិកសហគមន៍ លើការគ្រប់គ្រងដី ឲ្យប្រធាន ឬតំណាងរបស់ខ្លួន។
-ផែនទីបង្ហាញទីតាំង ប្លង់ដីរបស់សហគមន៍ដែលបានទិញ និងគ្រោងធ្វើការសាងសង់ឃ្លាំងនៅលើដីនោះដែលមានបានកំណត់ព្រំដីដែលស្ថិតនៅព័ទ្ទជុំវីញ។
-លិខិតបញ្ជាក់ពីរប្រធានភូមិ និងឃុំថា ដីកំពុងសាងសង់ឃ្លាំងជាដីសហគមន៍ពិតប្រាកដមែន។
-យន្ដការដោះស្រាយជម្លោះ ដែលមានការចុះហត្ថលេខាដោយមេឃុំ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter