ប្រជុំពិភាក្សាជាមួយគណកម្មាធិការសហគមន៍កសិកម្មត្រពាំងក្រញូងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងសហគមន៍កំពែងសុខសែនសំបូរ
ចេញ​ផ្សាយ ២៥ សីហា ២០២១
77

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១

ក្រុមការងារមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន CFAVC និងលោកទីប្រឹក្សា CS1 បានប្រជុំពិភាក្សាជាមួយគណកម្មាធិការសហគមន៍កសិកម្មត្រពាំងក្រញូងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងសហគមន៍កំពែងសុខសែនសំបូរ ស្ថិតក្នុងភូមិជីម្រាក់ ឃុំកំពែង ស្រុកគីរីវង់ ដើម្បីពិនិត្យមើលទីតាំងសង់ឃ្លាំង និងឯកសារពាក់ពន្ធ័ចំនូន របស់សហគមន៍កសិកម្ម រួមមាន៖
-បង្ហាញរូបថតទីតាំងប្លង់ដីរបស់សហគមន៍ដែលត្រូវធ្វើការសាងសង់ឃ្លាំង។
-  បង្ហាញលិខិតទិញ និងលក់ដីរវាង សហគមន៍ និងម្ចាស់ដី។
-  បង្ហាញលិខិតផ្ទេរសិទ្ធិរបស់សមាជិកសហគមន៍ លើការគ្រប់គ្រងដី ឲ្យប្រធាន ឬតំណាងរបស់ខ្លួន។
-  ផែនទីបង្ហាញទីតាំង ប្លង់ដីរបស់សហគមន៍ដែលបានទិញ និងគ្រោងធ្វើការសាងសង់ឃ្លាំងនៅលើដីនោះដែលមានបានកំណត់ព្រំដីដែលស្ថិតនៅព័ទ្ទជុំវីញ។
-  លិខិតបញ្ជាក់ពីរប្រធានភូមិ និងឃុំថា ដីកំពុងសាងសង់ឃ្លាំងជាដីសហគមន៍ពិតប្រាកដមែន។
-  ត្រូវភ្ជាប់ជាមួយនៅយន្ដការដោះស្រាយជម្លោះ ដែលមានការចុះហត្ថលេខាដោយមេឃុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter