ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ សហការជាមួយអជ្ញាធរស្រុកទ្រាំង បានប្រារព្វធ្វើពិធីរុក្ខទិវា ស្ថិតនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង លើផ្ទៃដី ២ ហិកតា ដោយធ្វើការដាំដើមឈើទាលចំនួន ៥៦៧ ដើម
ចេញ​ផ្សាយ ២៥ សីហា ២០២១
89

ថ្ងៃពុធ ១៣ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១

ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ សហការជាមួយអជ្ញាធរស្រុកទ្រាំង បានប្រារព្វធ្វើពិធីរុក្ខទិវា ស្ថិតនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង លើផ្ទៃដី ២ ហិកតា ដោយធ្វើការដាំដើមឈើទាលចំនួន ៥៦៧ ដើម។ ក្នុងឱកាសនោះ កូនឈើរួមមានៈ  បេង គគីឈើទាល ក្ងោក ស្តៅ អាកាស្យា សរុបចំនួន ៤ ០០០ ដើម ត្រូវបានធ្វើការចែកចាយ។

ពិធីនេះរុក្ខទិវានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម ខាន់ សុខា អភិបាលរងនៃគណអភិបាលខេត្ត  និង ឯកឧត្តម  អុិត សារុន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកទ្រាំង ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងអ្នកពាក់ពន្ធ័ សរុបចំនួន ១២០នាក់។  
-មន្ត្រីដើរល្បាត ក្នុងដែនសមត្ថកិច្ច ពុំជួប ប្រទះបទល្មើសព្រៃឈើ និងសត្វព្រៃទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter