ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងលោកអនុប្រធានការិយាល័យ បានចុះប្រគល់សំភារ:មួយចំនួនដែលបានផ្តល់ដោយគម្រោង S-RET ជាបច្ចេកវិទ្យារបស់ក្រុមហ៑ុន SE Cambia ជូនកសិករឈ្មោះ កន ភារម្យ ជាកសិករចិញ្ចឹមមាន់ និងភ្ញាស់ស៊ុតមាន់
ចេញ​ផ្សាយ ២៥ សីហា ២០២១
56

ថ្ងៃសុក្រ ៨ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងលោកអនុប្រធានការិយាល័យ បានចុះប្រគល់សំភារ:មួយចំនួនដែលបានផ្តល់ដោយគម្រោង S-RET ជាបច្ចេកវិទ្យារបស់ក្រុមហ៑ុន SE Cambia ជូនកសិករឈ្មោះ កន ភារម្យ ជាកសិករចិញ្ចឹមមាន់ និងភ្ញាស់ស៊ុតមាន់ នៅភូមិ អូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ដើម្បីខ្ចីបន្ត ក្នុងគោលបំណងទុកប្រើប្រាស់រក្សាទុកវ៉ាក់សាំងសម្រាប់សេវាកម្មចាក់ការពារសត្វ(មាន់)ដែលភ្ជាប់ជាមួយឧបករណ៍ប្រើថាមពលពន្លឺព្រះអាទិត្យចំនួន ១ឈុត រួមមាន៖                                                                                                                                                                                                                                                           
-ផ្ទាំងសូឡា  150វ៉ាត់     ចំនួន ១ ផ្ទាំង
-អាគុយ 12V 30Ah     ចំនួន ១គ្រាប់
-ប្រអប់ត្រជាក់រក្សាវ៉ាក់សាំង ១៨លីត្រ ចំនួន ០១គ្រឿង
-ជើងទម្រសូឡា និងខ្សែភ្លើង ០១ឈុត

ចំនួនអ្នកចូលទស្សនា
Flag Counter