ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត និងមន្ត្រី ជាមន្ត្រីអនុកម្មវិធី ASPIRE បានចុះពិនិត្យស្ថានភាពផលិតកម្ម និងទីផ្សារ របស់សហគមន៍កសិកម្ម ភ្នំដិនសែនសុខ
ចេញ​ផ្សាយ ២៥ សីហា ២០២១
41

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត និងមន្ត្រី ជាមន្ត្រីអនុកម្មវិធី ASPIRE បានចុះពិនិត្យស្ថានភាពផលិតកម្ម និងទីផ្សារ របស់សហគមន៍កសិកម្ម ភ្នំដិនសែនសុខ ស្ថិតនៅក្នុងទទឹង ឃុំភ្នំដិន  ស្រុកគីរីវង់។
សហគមន៍កសិកម្មនេះ មានមុខរបរសំខាន់ចំនួន ៣ គឺៈ
-ឥណទានកសិកម្មខ្នាតតូច
-ផ្គត់ផ្គង់ធាតុកសិកម្ម (ជី ថ្មាំកសិកម្ម គ្រាប់ពូជ)
-ទីផ្សារស្រូវពូជ ។ ក្រុមការងារក៏បានបន្តចុះពិនិត្យស្ថានភាពការលូតលាស់ដំណាំស្រូវ ក្នុងស្រែផលិត ក្នុងនេះស្រូវស្ថិតក្នុងវគ្គទុំ ក្នុងដំណាក់កាលដាក់ទឹកដោះ លើផ្ទៃដី ៦ ហិកតា ,( OM5451, IR 50404) ស្រូវកំពុងលូតលាស់ល្អ ពុំមានបញ្ហាប្រឈមចំពោះកត្តាចង្រៃ  និង បញ្ហាការស្រោចស្រពនោះទេ។ បន្ទាប់ពីចុះត្រួតពិនិត្យលើស្រែផលិតកម្ម ក្រុមការងារ បានបន្តជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ទៅលើផែនការមុខរបរទីផ្សារ និងតម្រូវការចំបាច់ សម្រាប់ការគាំទ្រសហគមន៍កសិកម្មសម្រាប់ឆ្នាំ ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter