មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មព្រៃអំពក ភូមិថ្នល់លោក ឃុំព្រៃអំពក ស្រុកគីរីវង់
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
103

ថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មព្រៃអំពក ភូមិថ្នល់លោក ឃុំព្រៃអំពក ស្រុកគីរីវង់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥
-សមាជិកដំបូងមានចំនួន ៦៥នាក់ ស្រី ១៩ នាក់ បច្ចុប្បន្នមានចំនួន ១៤២នាក់ ស្រី ៧៨ នាក់
-ហ៊ុនបច្ចុប្បន្នមានចំនួន ៥៩៧ ហ៊ុន ក្នុង ១ហ៊ុន មានតំលៃ ៥០ ០០០រៀល 
-ដើមទុនដំបូងមានចំនួន ១៨  ៣៥០  ០០០ រៀល
-ដើមទុនបច្ចុប្បន្នមានចំនួន ៤២ ៩៩១ ៧០០រៀល
-បច្ចុប្បន្នសហគមន៍មិនមានការិយាល័យសម្រាប់ធ្វើការ(បច្ចុប្បន្នខ្ចីសាលាឃុំ)
-សហគមន៍បានបំរុងងទិញដីសម្រាប់សង់ឃ្លាំងស្រូវចំណីនិងឡសម្ងួតចំនួន ២២ ម៉ែត្រ x ៣០ ម៉ែត្រ 

ចំនួនអ្នកចូលទស្សនា
Flag Counter