ចុះត្រួតពិនិត្យស្ថានភាពផលិតកម្ម និងទីផ្សារ របស់សមាជិកសហគមន៍កសិកម្មសំភ្លីអង្គរង្សី ស្ថិតនៅក្នុងភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
69

ថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត និងជាមន្រ្តីរដ្ឋបាល និងទីផ្សារ រួមនឹងលោក នូន ទិត្យភារាម មន្ត្រីជំនួយការ នៃអនុកម្មវិធី ASPIRE ខេត្ត បានចុះត្រួតពិនិត្យស្ថានភាពផលិតកម្ម និងទីផ្សារ របស់សមាជិកសហគមន៍កសិកម្មសំភ្លីអង្គរង្សី ស្ថិតនៅក្នុងភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ។ ក្រុមការងារបានចុះត្រួតពិនិត្យការដាំដុះដំណាំត្រសក់ទ្រើង និងដំណាំសណ្ដែកកួរ ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក របស់កសិករ ម៉ម ធី និងកសិករ យល់ ភាច។ កសិផលបន្លែរបស់ក្រុមផលិត ត្រូវបានប្រមូលផ្ដុំមកដាក់នៅស្នាក់ការសហគមន៍កសិកម្មនិងធ្វើការវេចខ្ចប់ និងដឹកជញ្ជូនទៅក្រុមហ៊ុនផ្សារស្រុកស្រែ នៅទីក្រុងភ្នំពេញ (ផលិតកម្មកសិកម្មតាមកិច្ចសន្យា) ដោយត្រសក់លក់បានតម្លៃ ២ ៥០០ រៀល/គីឡូក្រាម និង សណ្តែកកួរ ៣ ៥០០ រៀល/គីឡូក្រាម។ 
បន្ទាប់ពីចុះត្រួតពិនិត្យចំការកសិកររួច ក្រុមការងារកម្មវិធី ASPIRE ថ្នាក់ខេត្ត បានបន្តជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ទៅលើផែនការមុខរបរទីផ្សារ និងតម្រូវការចំបាច់ សម្រាប់ការគាំទ្រសហគមន៍កសិកម្មសម្រាប់ឆ្នាំ ២០២១។

ចំនួនអ្នកចូលទស្សនា
Flag Counter