ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ បានធ្វើការប្រជុំប្រចាំ ឆ មាស ទី ០១ ឆ្នាំ ២០២១ ដើម្បីរៀបចំផែនការ និងលើកទិសដៅសម្រាប់អនុវត្ដបន្ត
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
48

ថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ បានធ្វើការប្រជុំប្រចាំ ឆ មាស ទី  ០១  ឆ្នាំ ២០២១  ដើម្បីរៀបចំផែនការ និងលើកទិសដៅសម្រាប់អនុវត្ដបន្ត ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តនិងមន្រ្តី និងលោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្ដែត ប្រធានផ្នែកផលិកម្ម និងបសុព្យាបាលក្រុង ស្រុកទាំង ១០ សរុបអ្នកចូលរួមចំនួន ២២នាក់ ស្រី ០៣នាក់។ របៀបវារៈកិច្ច ប្រជុំ នេះ រួមមានៈ
-  បទបង្ហាញរបាយការណ៍ លទ្ធផល
-  ផ្សព្វផ្សាយ ពី ការកែប្រែពូជសត្វតាមតម្រូវការទីផ្សារ   វិធានការ ការ ពារ ជំងឺ ដុំ ពក លេី ស្បែក គោ  ក្របី  និងជម្ងឺប៉េស្តិជ្រូកអាហ្វ្រិច  ទៅ ដល់ កសិករ 
-  ការពង្រឹង ចលនា សត្វ  និង ផលិត ផលដែលមានដេីមកំណេីតពីសត្វ 
-ផែនការត្រៀម ចាក់ វ៉ាក់សាំងការពារ ជំងឺ អុតក្ដាម  និង សារ ទឹក   គោ  ក្របី  

ចំនួនអ្នកចូលទស្សនា
Flag Counter