ប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម គោគធ្លកភ្នំដា ស្ថិតនៅភូមិទួលពុទ្រា ឃុំគោគធ្លក ស្រុកអង្គរបុរី
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
54

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

.មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម គោគធ្លកភ្នំដា ស្ថិតនៅភូមិទួលពុទ្រា ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវដោយទទួលបានលទ្ធផល៖
- សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៨
- សមាជិកចាប់ផ្តើមដំបូងមានចំនួន ១១០នាក់ ស្រី ៣៩នាក់ 
- ហ៊ុនបច្ចុប្បន្នសរុប  ១១០ហ៊ុន ក្នុង១ហ៊ុន មានតំលៃ ១០០ ០០០រៀល 
- ដើមទុនចាប់ផ្តើមមានចំនួន ១១ ០០០ ០០០រៀល 
- បច្ចុប្បន្នមានដើមទុនសរុប ចំនួន ១១ ៥០០ ០០០រៀល
- បច្ចុប្បន្នសហគមន៍មិនទាន់មានការិយាល័យ
- ដីបម្រុងទិញសរុប ១ ០០០ម៉ែត្រការ៉េ 

ចំនួនអ្នកចូលទស្សនា
Flag Counter