មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មសំភ្លីអង្គររង្សី
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
45

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មសំភ្លីអង្គររង្សីស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៣
-សមាជិកដំបូងមានចំនួន ៧០នាក់ ស្រី ៤៣ នាក់ បច្ចុប្បន្នមានចំនួន ៧៥នាក់ ស្រី ៥២ នាក់
-ហ៊ុនបច្ចុប្បន្នមានចំនួន ២៣០ ហ៊ុន ក្នុង ១ហ៊ុន មានតំលៃ ១០០ ០០០រៀល 
-ដើមទុនដំបូងមានចំនួន ៧ ៧០០ ០០០រៀល
-ដើមទុនបច្ចុប្បន្នមានចំនួន ២៣ ០០០ ០០០រៀល
-បច្ចុប្បន្នសហគមន៍មានការិយាល័យសម្រាប់ធ្វើការ
-សហគមន៍បានបំរុងងទិញដីសម្រាប់សង់ឃ្លាំងស្រូវចំណីនិងឡសម្ងួតចំនួន ២៥ ម៉ែត្រ x ៣០ ម៉ែត្រ

ចំនួនអ្នកចូលទស្សនា
Flag Counter