លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានប្រគល់ជីគីមី ជូនកសិករធ្វើបង្ហាញក្នុងបណ្តុំអាជីវកម្មស្រូវក្នុងភាពជាដៃគូររវាងស្ថាប័នរដ្ឋនិងឯកជន(PPP) របស់កម្មវិធី ASPIRE
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
43

ថ្ងៃពុធ ១៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

 លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានប្រគល់ជីគីមី ជូនកសិករធ្វើបង្ហាញក្នុងបណ្តុំអាជីវកម្មស្រូវក្នុងភាពជាដៃគូររវាងស្ថាប័នរដ្ឋនិងឯកជន(PPP) របស់កម្មវិធី ASPIRE នៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង និងបានចុះពិនិត្យមើលស្រែបង្ហាញក្រោយបាចជីបំប៉នលើកទី២ និងជម្រាបជូនកសិករអំពីពេលវេលាត្រូវបាចបំប៉នចុងក្រោយ។ ពេលរសៀលបានចុះជួបពិភាក្សាអំពីការធ្វើស្រែបង្ហាញដាំស្រូវជាជួរ ដោយប្រើឧបករណ៍ព្រោះគ្រាប់ស្រូវ ដែលបានផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដល់ប្រជាកសិករនៅខេត្តតាកែវកាលពីឆ្នាំ ២០២០កន្លងមកនេះ និងបានចុះពិនិត្យមើលទីតាំងដីស្រែដែលត្រូវធ្វើបង្ហាញនារដូវវស្សានេះរបស់លោក គង់ វ៉ុង ដែលមានផ្ទៃដី ៥៦អា នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ការធ្វើស្រែបង្ហាញនេះឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter