ចុះជួបពិភាក្សាពីការធ្វើស្រែបង្ហាញដាំស្រូវជាជួរ
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
44

ថ្ងៃអង្គារ ១៣ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រួមនឹងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្ត្រី ០១រូប បានចុះជួបពិភាក្សាពីការធ្វើស្រែបង្ហាញដាំស្រូវជាជួរ ដោយប្រើឧបករណ៍ដែលបានផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដល់ប្រជាកសិករនៅខេត្តតាកែវ កាលពីឆ្នាំ២០២០ កន្លងមកនេះ និងបានចុះពិនិត្យមើលទីតាំងដីស្រែដែលត្រូវធ្វើបង្ហាញនារដូវវស្សានេះរបស់លោក ជុំ ចនលើផ្ទៃដី ៤៦អា នៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ ការធ្វើស្រែបង្ហាញនេះឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ពេលរសៀល បានយកជីទៅប្រគល់ជូនកសិករបង្ហាញក្នុងបណ្តុំអាជីវកម្មស្រូវក្នុងភាពជាដៃគូររវាងស្ថាប័នរដ្ឋ និងឯកជន (PPP) របស់កម្មវិធី ASPIRE នៅភូមិត្រពាំងអង្គរ ឃុំកំពែង ស្រុកព្រៃកប្បាស និងបានចុះពិនិត្យមើលការបាចជីបំប៉នចុងក្រោយនៅទីតាំងស្រែបង្ហាញ។

ចំនួនអ្នកចូលទស្សនា
Flag Counter