ការិយាល័យអភិវឌ្ឍន៍កសិកម្មខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
35

ថ្ងៃអង្គារ ១៣ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១

ការិយាល័យអភិវឌ្ឍន៍កសិកម្មខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយស្តីពីច្បាប់សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីតំណាងសមាជិកបណ្ដុំអាជីវកម្មមាន់ នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានអ្នកចូលរួមសរុបចំនួន ០៩នាក់ ស្រី ៤នាក់។ កិច្ចប្រជុំនេះមានគោលបំណង ÷ 
-រៀបចំដំណើរការបង្កើត និងចុះបញ្ជីសហគមន៍កសិកម្ម
-ស្វែងយល់ពីច្បាប់ស្តីពីសហគមន៍កសិកម្ម
-បង្កើនសមត្ថភាព ក្នុងការផ្សព្វផ្សាយបន្តដល់តំណាងសមាជិកបណ្តុំអាជីវកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter