ចុះប្រគល់ ទទួល ស្លាកផ្សព្វផ្សាយផ្នែកឡជីវឧស្មន័ និងរោងជីកំប៉ុស្ដិ៍ ព្រមទាំងធ្វើការតម្លើង
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
57

ថ្ងៃចន្ទ ១២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានចុះប្រគល់ ទទួល ស្លាកផ្សព្វផ្សាយផ្នែកឡជីវឧស្មន័ និងរោងជីកំប៉ុស្ដិ៍ ព្រមទាំងធ្វើការតម្លើង រួចរាល់ បានចំនួន ចំនួន  ០៣ ទីតាំង រួមមានៈ
-ទល់មុខវត្តអង្គអណ្ដែតស្ថិតនៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្ដតាកែវ  
-ទល់មុខសាលាឃុំបឹងត្រាញ់ខាងត្បូង 
-និងទល់មុខសហគមន៍កសិកម្មស្ទឹងស្លាគូ ស្ថិតនៅភូមិដក់ពរ  ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ គួរបញ្ជាក់ថាៈ ស្លាកផ្សព្វផ្សាយនេះ មានកម្ពស់ ២.៥០ម៉ែត្រ ទទឹង ១.៥០ម៉ែត្រ បណ្ដោយ ២.៥០ម៉ែត្រ  គាំទ្រដោយគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោ ភាតរៈបរិស្ថាន (CFAVC )។  ថ្ងៃស្អែកក្រុម ការងារនឹងបន្តតម្លើងស្លាកផ្សព្វផ្សាយចំនួន ២ស្លាក បន្ថែមទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter