ប្រជុំពិនិត្យលទ្ធផល និងជំរុញការងារ បង្កបង្កើនផលដំណាំស្រូវព្រមទាំងអប់រំផ្សព្វផ្សាយពីការទប់ស្កាត់ និងការការពារជំងឺ កូវិដ ១៩
ចេញ​ផ្សាយ ២៦ មិថុនា ២០២១
36

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥  ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ រួមនឹងសហការី បានធ្វើការប្រជុំពិនិត្យលទ្ធផល និងជំរុញការងារ  បង្កបង្កើនផលដំណាំស្រូវព្រមទាំងអប់រំផ្សព្វផ្សាយពីការទប់ស្កាត់ និងការការពារជំងឺ កូវិដ ១៩ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំនិងសហការី លោកមេភូមិ អនុភូមិ សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកពាក់ពន្ធ័ សរុបចំនួន ៥១ នាក់ ស្រី ២០នាក់។ គួរអោយកត់សំគាល់ដែរថាៈ ក្នុងស្រុកត្រាំកក់ មានផែនការបង្កបង្កើនផលរដូវវស្សា សរុប ៣៤ ៧០០ ហត អនុវត្តបាន ១២ ៥០០ ហត ស្មើ ៣៦.០២%។

ចំនួនអ្នកចូលទស្សនា
Flag Counter