គម្រោងខ្សែច្រវ៉ាក់ផលិត កម្មដោយ ភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូល ព័ត៌មាន បឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មរំពាក់ពេន
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
45

ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ  និងមន្រ្តីការិ យា ល័យ ផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាព អនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិត កម្មដោយ ភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូល ព័ត៌មាន បឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មរំពាក់ពេន  ស្ថិតនៅភូមិរំពាក់ពេន ឃុំ ឧត្ដម សុរិយា   ស្រុកត្រាំកក់  ដោយទទួលបានលទ្ធផល៖
-សហគមន៍ចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី 24  ខែ  មិថុនា  ឆ្នាំ  2019
-សមាជិកដំបូងមានចំនួន 103នាក់ ស្រី 76 នាក់ បច្ចុប្បន្នមានចំនួន  121នាក់ ស្រី 86 នាក់
-បច្ចុប្បន្នមានហ៊ុនចំនួន 965  ហ៊ុន ក្នុងមួយហ៊ុនមានតម្លៃចំនួន 100  000រៀល 
-ដើមទុនដំបូងមានចំនួន 56  700  000រៀល
-ដើមទុនបច្ចុប្បន្នមានចំនួន 96  500  000រៀល
-បច្ចុប្បន្នសហគមន៍មានការិយាល័យ
-សហគមន៍កសិកម្មបានបំរុងទិញដីសម្រាប់សង់ការិយាល័យ និងសង់ឃ្លាំងស្រូវចំណីនិងឡសម្ងួតចំនួន 26មx 37 ម។ ពេល រសៀល  បាន ចុះ ជ្រេីសរេីស កសិករបង្ហាញ បាន 01នាក់ ឈ្មោះ ភ្ល សារ៉ុម ចំណែកស្រែបង្ហាញមានទំហំ 1 300ម៉ែត្រការ៉េ ព្រមទាំងចុះពិនិត្យទីតាំងបង្ហាញ និងបាន ផ្ដល់ គ្រាប់ ពូជ ស្រូវ ផ្កា រំដួល ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter