ចុះត្រួតពិនិត្យ និងជ្រើសរើសទីកន្លែងសម្រាប់រៀបចំបង្កើតមជ្ឍមណ្ឌលបង្កាត់ពូជគោ និងការបង្កាត់គោសប្បនិមិ្មត ដែល គាំទ្រ ដោយ គម្រោង ADB
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
44

ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១

ការិយាល័យផលិតកម្ម  និងបសុព្យាខេត្ដ បានសហការជាមួយអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានប្រជុំពិភាក្សាដើម្បីចុះត្រួតពិនិត្យ និងជ្រើសរើសទីកន្លែងសម្រាប់រៀបចំបង្កើតមជ្ឍមណ្ឌលបង្កាត់ពូជគោ និងការបង្កាត់គោសប្បនិមិ្មត  ដែល គាំទ្រ ដោយ គម្រោង  ADB ដោយមានការចូលរួមពីលោក ទុំ សុធ្ធីរ៉ា នាយកវិទ្យាស្ថានសុខភាពសត្វ និងផលិតកម្មសត្វ  លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ និងអ្នកពាក់ពន្ធ័។  កិច្ចប្រជុំនេះប្រព្រឹត្តនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។  ក្រុមការងារក៏បានបន្តចុះមើលទីតាំងសំរាប់សាងសង់ ស្ថិតនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

តម្លៃសត្វ និងស៊ុត
+តម្លៃជ្រូករស់            = ១៤ ២០០ - ១៥ ៣០០ ៛/គ.ក្រ
+តម្លៃមាន់បីសាសន៍    = ៨ ០០០ ៛/គ.ក្រ
+តម្លៃមាន់សាច់         = ៦ ០០០ ៛/គ.ក្រ
+តម្លៃមាន់ស្រែ          = ១៥ ០០០ ៛/គ.ក្រ
+តម្លៃស៊ុតមាន់         = ៣០០-៣៥០ ៛/គ្រាប់ 
+តម្លៃស៊ុតមាន់ស្រែ    = ១ ០០០-១ ២០០ ៛/គ្រាប់
+តម្លៃស៊ុតទា            = ៤៥០-៥៥០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter