ប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មទំនប់អាងស្រែកែស
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
40

ថ្ងៃចន្ទ ៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មទំនប់អាងស្រែកែស ស្ថិតនៅភូមិស្រែកែស ឃុំសោម ស្រុកគីរីវង់ ដោយទទួលបានលទ្ធផលដូចខាក្រោមៈ

-សហគមន៍កសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ៦ មិថុនា ២០១៣
-សមាជិកដំបូងមានចំនួន ៨៤នាក់ ស្រី ៤៥ នាក់ បច្ចុប្បន្នមានចំនួន ៨៩នាក់ ស្រី ៤៥នាក់
-បច្ចុប្បន្នមានចំនួន ១ ១១៦ហ៊ុន ក្នុងមួយហ៊ុនមានតម្លៃ ១០ ០០០រៀល 
-ដើមទុនដំបូងមានចំនួន ៩ ៩០០ ០០០រៀល
-ដើមទុនបច្ចុប្បន្នមានចំនួន ៣៨ ០៦៩ ០០០រៀល
-បច្ចុប្បន្នសហគមន៍មានការិយាល័យ ធ្វើនៅលើដីសាលាឃុំ
-សហគមន៍កសិកម្មបានបំរុងទិញដីសម្រាប់សង់ការិយាល័យ និងសង់ឃ្លាំងស្រូវចំណីនិងឡសម្ងួតចំនួន ២៥មx៤០ម

ចំនួនអ្នកចូលទស្សនា
Flag Counter