ធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងអ៊ុតក្ដាម និង សារទឹក គោ ក្របី ព្រមទាំងបានផ្សព្វផ្សាយបញ្ហាជំងឺដុំពកលើស្បែក និងការបង្ការជំងឺ លើសត្វគោ ក្របី ដើម្បីទប់ស្កាត់ការឆ្លងរាលដាល
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
51

ថ្ងៃចន្ទ ៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

លោក ថៃ លី  ប្រធានការិយាល័យផលិតកម្ម  និងបសុព្យាបាលខេត្ត រួមនឹងមន្រ្តចំនួន ៦នាក់ បានសហការជាមួយការិយា ល័យធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង ធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងអ៊ុតក្ដាម និង សារទឹក គោ ក្របី ព្រមទាំងបានផ្សព្វផ្សាយបញ្ហាជំងឺដុំពកលើស្បែក និងការបង្ការជំងឺ លើសត្វគោ ក្របី ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្រោមអធិបតីភាពលោក ឈួន  ផាន់នី  អភិបាលស្រុកទ្រាំង និងមានការចូលរួមពីលោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក  ភ្នាក់ងារសុខភាពសត្វភូមិ និងអ្នកពាក់ពន្ធ័។ យុទ្ធនាការចាក់សាំងនេះ ធ្វើនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ដោយបានធ្វើវ៉ាក់សាំងគោសរុបចំនួនសរុប ៣៦២ក្បាល ។  

តម្លៃសត្វ និងស៊ុត
+តម្លៃជ្រូករស់            = ១៤ ២០០ - ១៥ ៣០០ ៛/គ.ក្រ
+តម្លៃមាន់បីសាសន៍    = ៨ ៥០០ ៛/គ.ក្រ
+តម្លៃមាន់សាច់           = ៥  ៣០០ ៛/គ.ក្រ
+តម្លៃមាន់ស្រែ             = ១៦ ០០០ ៛/គ.ក្រ
+តម្លៃស៊ុតមាន់            = ៣០០-៣៥០ ៛/គ្រាប់ 
+តម្លៃស៊ុតមាន់ស្រែ      = ១ ០០០-១ ២០០ ៛/គ្រាប់
+តម្លៃស៊ុតទា            = ៤៥០-៥៥០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter