ចុះទៅពិនិត្យ និងពិភាក្សាការងារមួយចំនួននៅឃុំសំរោង ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
70

ថ្ងៃសុក្រ ២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងជាជនបង្គោលគម្រោង RUST-IT រួមនឹងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តី បានចុះទៅពិនិត្យ និងពិភាក្សាការងារមួយចំនួននៅឃុំសំរោង ស្រុកត្រាំកក់មានដូចជា៖
- ពិភាក្សាជាមួយសហគមន៍ព្រៃឈើឃុំសំរោងការធ្វើស្រែបង្ហាញដាំស្រូវជាជួរ ដោយប្រើឧបករណ៍ដែលបានផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដល់ប្រជាកសិករនៅខេត្តតាកែវ កាលពីឆ្នាំ ២០២០ក ន្លងមកនេះ និងបានចុះពិនិត្យមើលទីតាំងដីស្រែដែលត្រូវធ្វើបង្ហាញនារដូវវស្សានេះរបស់លោក សំ នឿន ដែលមានផ្ទៃដី ៥៩អា នៅភូមិក្របីព្រៃ ឃុំសំរោង  ស្រុកត្រាំកក់។ ការធ្វើស្រែបង្ហាញនេះឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
-ពិភាក្សាជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំសំរោងអំពីការបញ្ចូលទិន្នន័យអ្នកទទួលផលក្នង App Chamka សូមបញ្ចាក់ថា ឃុំសំរោងមានអ្នកទទូលផលមាន់ ៣០នាក់ និងបន្លែ ២៥នាក់ សរុប៥៥នាក់ ក្នុងនោះអ្នកដែលមាលទ្ធភាពអាចស្នើសុំដាក់សំណើគាំទ្រសម្ភារៈមាន់ មានចំនួន១៥នាក់ និងបន្លែ១០នាក់ សរុប២៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter