ចុះពិនិត្យកាបង្កបង្កើនផលស្រូវដើមរដូវ ជាពិសេសពិនិត្យមើលស្រែបង្ហាញដាំស្រូវជាជួរ
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
37

ថ្ងៃព្រហស្បតិ៍ ១ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត រូមនឹងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងសហការី បានចុះពិនិត្យកាបង្កបង្កើនផលស្រូវដើមរដូវ ជាពិសេសពិនិត្យមើលស្រែបង្ហាញដាំស្រូវជាជួរ ដោយប្រើឧបករណ៍ដែលបានផ្តល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១៣០គ្រឿង ដល់ប្រជាកសិករនៅខេត្តតាកែវ កាលពីឆ្នាំ២០២០ កន្លងមកនេះ។  កសិករដែលបានចូលរួមការបង្ហាញនេះមានចំនួន ៥នាក់ នៅភូមិពន្ទង ស្រុកព្រៃកប្បាស ដែលមានការឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់ផលិតកម្មកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) រួមមាន៖
- លោក ភឿក រុន ផ្ទៃដី៤២អា
- លោក ជា ប្រាក់ ផ្ទៃដី ២៧អា
- លោក ភ្លុង ណាំង ផ្ទៃដី២៧ អា
- លោកស្រី សេង វណ្ណា ផ្ទៃដី៥៤អា
-លោក ពិ សំអុល ផ្ទៃដី៦៦អា
តាមការពិនិត្យជាក់ស្តែងស្រូវដែរបានដាំដុះលូតលាស់ល្អ និងមានជួរត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលធ្វើអោយកសិករសប្បាយរីករាយ  ហើយពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចដែលបានចែកឧបករណ៍ដាំស្រូវនេះដល់ពួកគាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter