ចុះពិនិត្យមើលទីតាំងសង់ឃ្លាំង និងលិខិតកាន់កាប់ដីធ្លីស្របច្បាប់របស់សហគមន៍ ព្រមទាំងរៀបចំបង្កើតគណៈកម្មាធិការឃុំស្តីពីបណ្តឹងតវ៉ាមុន និង កំពុងអនុវត្តន៍គម្រោងសាងសង់ឃ្លាំង
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
51

ថ្ងៃ អង្គារ ១៣រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២១

មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍  ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន  CFAVC និងទីប្រឹក្សា CS1 ចុះពិនិត្យមើលទីតាំងសង់ឃ្លាំង និងលិខិតកាន់កាប់ដីធ្លីស្របច្បាប់របស់សហគមន៍ ព្រមទាំងរៀបចំបង្កើតគណៈកម្មាធិការឃុំស្តីពីបណ្តឹងតវ៉ាមុន និង កំពុងអនុវត្តន៍គម្រោងសាងសង់ឃ្លាំង បានចំនួន ០៣សហគមន៍រួមមាន៖ 
-សហគមន៍កសិកម្មលំពង់សាមគ្គី ស្ថិតនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី
-សហគមន៍កសិកម្មសែនសុខទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី
-សហគមន៍កសិកម្មពន្លឺកសិករ ស្ថិតនៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter