ចុះពិនិត្យមើលបណ្តុំបន្លែ និងសហគមន៍កសិកម្មដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដាំដំណាំបន្លែ
ចេញ​ផ្សាយ ២២ មិថុនា ២០២១
45

ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ  និងសហការី  រួមនឹងលោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម  បានចុះពិនិត្យមើលបណ្តុំបន្លែ និងសហគមន៍កសិកម្មដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដាំដំណាំបន្លែរួមមាន៖
១- ពិនិត្យបណ្តុំអាជីវកម្មបន្លៃនៅភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី។
២- ពិនិត្យសហគមន៍កសិកម្មពន្លឺនៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង
៣- ពិនិត្យសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ នៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
៤- ពិនិត្យសហគមន៍កសិកម្មអង្គសំភ្លីរង្សី ស្តិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត។
៥- ពិនិត្យសហគមន៍គីរីឧត្តមតាអូរ ស្តិតនៅឃុំតាអូរ ស្រុកគីរីវង់។  

គោរព រាយការណ៍ ពីមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្ត តាកែវ  

ចំនួនអ្នកចូលទស្សនា
Flag Counter