ប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈ កម្មាធិការសហគមន៍កសិកម្មពីងពង់សុខសែនជ័យ ស្ថិតនៅភូមិពីងពង់ ឃុំសោម ស្រុកគីរីវង់
ចេញ​ផ្សាយ ២២ មិថុនា ២០២១
94

ថ្ងៃសុក្រ ៩ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ  និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិត កម្ម ដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈ កម្មាធិការសហគមន៍កសិកម្មពីងពង់សុខសែនជ័យ ស្ថិតនៅភូមិពីងពង់ ឃុំសោម ស្រុកគីរីវង់ ដែលមានលទ្ធផលដូចខាក្រោម ៖
-សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៣
- សមាជិកដំបូងបង្អស់មានចំនួន ៦៣ នាក់ ស្រី ៤២នាក់ ដែលបច្ចុប្បន្នមានចំនួន ១២៩នាក់ ស្រី ៩៧នាក់
- ដើមទុនដំបូងមានចំនួន ៧ ៧០០ ០០០ រៀល 
- ដើមទុនបច្ចុប្បន្នមានចំនួន ៤៥ ០០០ ០០០ រៀល
- បច្ចុប្បន្នសហគមន៍មានការិយាល័យ (ប៉ុន្តែខ្ចីដីប្រធានសហគមន៍)
- សហគមន៍កសិកម្មគ្រោងទិញដីទំហំ ២៥មx៣០ម។ ឆ្លៀតពេលនោះ ក្រុមការងារបានចូលប្រគល់កិច្ចសន្យាសាង់សងឃ្លាំងស្តុកស្រូវចំណីដល់សហគមន៍កសិកម្ម ភូមិបីមានជ័យ ស្ថិតឃុំគីរីចុងកោះ ស្រុកគិរីវង់។

ចំនួនអ្នកចូលទស្សនា
Flag Counter