ប្រធានការិយាលយ័ផលិតកម្ម និងបសុព្យាលខេត្ត បានដឹកនាំមន្រ្តីសរុប ៦ នាក់ ចូលរួមដុតកម្ទេចសត្វជ្រូកចំនួន ៥០ក្បាល ដែលមានផ្ទុកវីរុសជំងឺប៉េស្ដជ្រូកអាហ្វ្រិក នៅភូមិឧភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នៅតាំងកសិដ្ឋានចឹញ្ចឹមគោភ្នំតាម៉ៅ
ចេញ​ផ្សាយ ២២ មិថុនា ២០២១
26

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១

លោក ថៃ លី ប្រធានការិយាលយ័ផលិតកម្ម និងបសុព្យាលខេត្ត បានដឹកនាំមន្រ្តីសរុប ៦ នាក់ ចូលរួមដុតកម្ទេចសត្វជ្រូកចំនួន ៥០ក្បាល ដែលមានផ្ទុកវីរុសជំងឺប៉េស្ដជ្រូកអាហ្វ្រិក នៅភូមិឧភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នៅតាំងកសិដ្ឋានចឹញ្ចឹមគោភ្នំតាម៉ៅ។ សូមបញ្ជាក់ថាជ្រូកទាំងនេះឈ្មួញបានលួចនាំចូលពីប្រទេសថៃទ្បង់ដ៍តាមច្រករបៀងខុសច្បាប់ដោយគ្មានលិខិតអនុញ្ញាត ត្រូវបានក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់និងរឹបអូសយកវត្ថុតាង និងធ្វើចត្តាឡីស័កនៅអគ្គនាយកដ្ឋាន ព្រមទាំងរកឃើញមានផ្ទុកជម្ងឺប៉េស្តិអាហ្វ្រិក ទើបសម្រេចយកមកកំទេចចោលក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអ្នកពាក់ពន្ធ័មួយចំនួន។

ចំនួនអ្នកចូលទស្សនា
Flag Counter