មន្ត្រីអង្គភាពអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC)បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សំបួរចម្រេីនផល
ចេញ​ផ្សាយ ២២ មិថុនា ២០២១
42

-----------------------------
ថ្ងៃពុធ ៧ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១

មន្ត្រីការិយាល័យនីតិកម្មកសិកម្មខេត្ត និង មន្រ្តីការិយាល័យកសិឧស្សាហកម្មខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC)បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សំបួរចម្រេីនផល ស្ថិតនៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ដោយទទួលបានលទ្ធផល៖
- សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មជា មួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩
- សមាជិកចាប់ផ្តើមដំបូងមានចំនួន ២៧នាក់ ស្រី ១៦នាក់
- បច្ចុប្បន្នមានសមាជិកចំនួន ៥៥នាក់ ស្រី៣០នាក់
- ទុនដំបូងមានចំនួន ៦ ៦០០ ០០០ រៀល
- ទុនបច្ចុប្បន្នមានចំនួន ៤៤ ០០០ ០០០ រៀល
- បច្ចុប្បន្នសហគមន៍មិនទាន់មានការិយាល័យទេ
- សហគមន៍កសិកម្មមានផ្ទៃដីកម្មសិទ្ធចំនួន ២៥មx៣៥ម  

 

ចំនួនអ្នកចូលទស្សនា
Flag Counter