មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មរលួសមាស
ចេញ​ផ្សាយ ២២ មិថុនា ២០២១
59

ថ្ងៃសុក្រ ២ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១

 

ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ  និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មរលួសមាស ស្ថិតនៅភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ដោយទទួលបានលទ្ធផល៖

-សហគមកសិកម្មបានចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៣
-សមាជិកដំបូងមានចំនួន ១១១ នាក់ ស្រី ៦៦នាក់ ដែលបច្ចុប្បន្នមានចំនួន ១៨១នាក់ ស្រី ១១២នាក់
-ដើមទុនដំបូងមានចំនួន ១៧ ៧០០ ០០០ រៀល
-ដើមទុនបច្ចុប្បន្នមានចំនួន ២៥១ ៧៩១ ៧០០ រៀល
-ភាគហ៊ុនក្នុង ១ហ៊ុន ១០ម៉ឺនរៀល 
-បច្ចុប្បន្នមានហ៊ុនសរុបចំនួន ៨៧៥ ហ៊ុន
-បច្ចុប្បន្នសហគមន៍កសិកម្មមានការិយាល័យសំរាប់បំរើការងារ
-សហគមន៍កសិកម្មមានផ្ទៃដីបំរុងកម្មសិទ្ធរបស់ខ្លួនចំនួន ៣០មx៣០ម សម្រាប់សង់ឃ្លាំងស្តុកស្រូវចំណី 

ចំនួនអ្នកចូលទស្សនា
Flag Counter