មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ឧត្ដមសូរិយា
ចេញ​ផ្សាយ ២២ មិថុនា ២០២១
50

ថ្ងៃសុក្រ ២ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១

មន្ត្រីការិយាល័យនីតិកម្មកសិកម្មខេត្ត និងមន្រ្តីការិយាល័យកសិឧស្សាហកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ឧត្ដមសូរិយា ស្ថិតនៅភូមិតាសូរ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលៈ

-សហគមន៍កសិកម្មបានចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៣
-សមាជិកចាប់ផ្តើមដំបូងមានចំនួន ៦៨នាក់ ស្រី ៣៨នាក់
-សមាជិកបច្ចុប្បន្នមានចំនួន ៦៩នាក់ ស្រី ៣៨នាក់
-គណៈកម្មាធិការសហគមន៍កសិកម្មមានចំនួន ០៥នាក់ និងគណៈកម្មាធិកាត្រួតពិនិត្យ ០៣នាក់ 
-ដើមទុនដំបូងមានចំនួន ៦ ៨០០ ០០០ រៀល
-ដើមទុនបច្ចុប្បន្នមានចំនួន ១៦ ៩០០ ០០០ រៀល
-ភាគហ៊ុនក្នុង ១ហ៊ុន តំលៃ ១០ម៉ឺន រៀល មានហ៊ុនបច្ចុប្បន្នសរុបចំនួន ១៦៩ ហ៊ុន
-បច្ចុប្បន្នសហគមន៍កសិកម្មមានការិយាល័យសំរាប់ធ្វើការងារ
-សហគមន៍កសិកម្មមានផ្ទៃដីកម្មសិទ្ទរបស់ខ្លួនចំនួន ២០មx៣០ម

ចំនួនអ្នកចូលទស្សនា
Flag Counter