មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ទួលព្រះវិហារ
ចេញ​ផ្សាយ ២២ មិថុនា ២០២១
46

ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍  ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ទួលព្រះវិហារ ស្ថិតនៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយទទួលបានលទ្ធផល៖

- សហគមន៍កសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦
- សមាជិកចាប់ផ្តើមដំបូងមានចំនួន ៩៩នាក់ ស្រី ៧១នាក់
- សមាជិកបច្ចុប្បន្ន មានចំនួន ១៥២នាក់ ស្រី៩៩នាក់
- មានភាគហ៊ុនសរុប ៩៩ហ៊ុន ក្នុង១ហ៊ុនមានតំលៃ ៥ ម៉ឺនរៀល 
- ដើមទុនចាប់ផ្តើមមានចំនួន ១៥ ៣០០ ០០០ រៀល 
- បច្ចុប្បន្នមានដើមទុនចំនួន ៧៧ ៨៥០ ០០០រៀល
- មានដីបម្រុងទិញសរុប ១ ០០០ម៉ែត្រការ៉េ 

ចំនួនអ្នកចូលទស្សនា
Flag Counter