មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មពន្លឺសរីរាង្គ
ចេញ​ផ្សាយ ២២ មិថុនា ២០២១
41

ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ដ  និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ដ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មពន្លឺសរីរាង្គ ស្ថិតនៅភូមិ ចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ដោយទទួលបានលទ្ធផល៖
- សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧
- សមាជិកដំបូងមានចំនួន ២៧នាក់ ស្រី ១៥នាក់ 
- សមាជិកបច្ចុប្បន្នមានចំនួន ១៣៣នាក់ ស្រី ៥៧នាក់
- ដើមទុនដំបូងមានចំនួន ១៨ ៦៣០ ០០០ រៀល
- ដើមទុនបច្ចុប្បន្នមានចំនួន ១៦០ លានរៀល
- ភាគហ៊ុនក្នុង ១ហ៊ុន មានតម្លៃ១០ម៉ឺនរៀល មានហ៊ុនបច្ចុប្បន្នសរុបចំនួន ១ ២៥៥ ហ៊ុន
- បច្ចុប្បន្នសហគមន៍មានការិយាល័យហើយ
-សហគមន៍កសិកម្មមានផ្ទៃដីបំរ៉ុងកម្មសិទ្ទរបស់ខ្លួនចំនួន ២៤ម x ៣២ម សម្រាប់សង់ឃ្លាំងស្តុកស្រូវចំណី 

 

ចំនួនអ្នកចូលទស្សនា
Flag Counter