ធ្វើបង្ហាញ នៅក្នុងភូមិពន្ធង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយប្រើ ប្រាស់ឧបករណ៍( Eliseeder) របស់ក្រុមហ៊ុន Agri smat
ចេញ​ផ្សាយ ២២ មិថុនា ២០២១
45

ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត រួមនឹងលោក ឈន សារិទ្ធ អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត បានសហការជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស ព្រមទាំងមានការចូលរួមពីមន្រ្តីរដ្ឋបាលស្រុកព្រៃកប្បាស និងបុគ្គលិករបស់ក្រុមហ៊ុនអាគ្រីស្មាត បានចូលរួមសម្របសម្រួលលើការព្រោះស្រូវបង្កើនរដូវដើមរដូវរបស់ប្រជាកសិករធ្វើបង្ហាញ នៅក្នុងភូមិពន្ធង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយប្រើ ប្រាស់ឧបករណ៍( Eliseeder) របស់ក្រុមហ៊ុន Agri smat។ ក្នុងពេលនោះក្រុមការងារក៏បានធ្វើការណែនាំអោយកសិករប្រើប្រាស់ពូជស្រូវតាមបច្ចេកទេស គឺប្រើក្នុងចំនួន ១២០គក្រ/ហិចតា 
ជាលទ្ទផលនៃការធ្វើបង្ហាញ៖
-កសិករ ឈ្មោះ សេង វណ្ណា ភេទស្រី ផ្ទៃដីដែលបានអនុវត្តចំនួន ៥៤អា
-លោក ពិ សំអុល ផ្ទៃដីដែលបានអនុវត្តចំនួន ៣៣ អា
-លោក ជា  ប្រាក់ ផ្ទៃដែលបាន
អនុវត្តចំនួន ២៧អា 
-លោក ជៃ វណ្ណ ផ្ទៃដីដែលបាន
អនុវត្តចំនួន ៣៣ អា ។

ចំនួនអ្នកចូលទស្សនា
Flag Counter