ចុះទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃឈើ នៅចំណុចជ្រោះថ្លាន់ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង
ចេញ​ផ្សាយ ២២ មិថុនា ២០២១
48

ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

យោងមតិណែនាំឯកឧត្តមអភិបាលខេត្តតាកែវ ក្រុមការងារដឹកនាំដោយ លោក សាយ វណ្ណះ អភិបាលរងស្រុកត្រាំកក់ ព្រមទាំងមានការចូលរួមពីអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កងរាជអាវុធហត្ថស្រុក មន្ត្រីរដ្ឋបាលព្រៃឈើ  ក្រុមប្រឹក្សាឃុំត្រពាំងក្រញូង  បានចុះទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃឈើ នៅចំណុចជ្រោះថ្លាន់ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង។

តាមការពិនិត្យជាក់ស្តែងនីទីកន្លែងកើតហេតុរកឃើញស្លាកស្នាមឈូសឆាយដើ ថ្មីៗ បំផ្លាញកូនឈើតូចៗ ប៉ុន្តែមិនជួប ប្រទះអ្នកប្រព្រឹត្តិបទល្មើស និងគ្រឿងចក្រទេ។  ក្រុមការងារនឹងបន្តការស្រាវជ្រាវរកអ្នកប្រព្រឹត្ត រីឯផ្ទៃដីឈូសឆាយកំពុងរៀបចំធ្វើផែនទី។

ចំនួនអ្នកចូលទស្សនា
Flag Counter