លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលពីសុខភាពផ្លូវចិត្ត ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ តាម (Zoom meeting)
ចេញ​ផ្សាយ ២២ មិថុនា ២០២១
44

ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលពីសុខភាពផ្លូវចិត្ត ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ តាម (Zoom meeting)។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយកាកបាទក្រហមកម្ពុជា ក្រោមការឧបត្ថម្ភបច្ចេកទេសនិងថវិការបស់សហពន្ធ័អន្តរជាតិ។

ពេលរសៀល នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដ បានធ្វើកាតប្រជុំស្ដីពីការគ្រប់គ្រងចលនាសត្វ និងផលិតផល ដែល មានដើមកំណើតពីសត្វ ក្នុងគោលបំណង ដើម្បីចូលរួម ចំណែក ទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF) និងជំងឺឆ្លងផ្សេងៗ នៅតាមកន្លែងចែក ចាយសត្វ  និង នៅតាមទីសត្តឃាដដ្ឋានផងដែរ។ រាល់ការធ្វើចលនាសត្វ ត្រូវមាន លិខិតបទដ្ឋានពីជំនាញបសុពេទ្យ ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ព្រមទាំងមានការចូលរួមពីលោក ម៉េង សុធី អនុ ប្រធានមន្ទីរ លោកប្រធាន អនុប្រធាន ការិយាល័យផលិតកម្ម និង បសុព្យាបាលខេត្ដ លោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុក ចំនួន ៤ រួមមាន ស្រុកគីរីវង់ ទ្រាំង ដូនកែវ និងសំរោងនិងងអាជីវករដឹកសត្វនិងពិឃាដត្វ   ៕

តម្លៃសត្វ និងស៊ុត
+តម្លៃជ្រូករស់            = ១៤ ២០០ - ១៥ ៣០០ ៛/គ.ក្រ
+តម្លៃមាន់បីសាសន៍    = ៧ ០០០ ៛/គ.ក្រ
+តម្លៃមាន់សាច់         = ៦ ២០០ ៛/គ.ក្រ
+តម្លៃមាន់ស្រែ          = ១៦ ០០០ ៛/គ.ក្រ
+តម្លៃស៊ុតមាន់         = ៣០០-៣៥០ ៛/គ្រាប់ 
+តម្លៃស៊ុតមាន់ស្រែ    = ១ ០០០-១ ២០០ ៛/គ្រាប់
+តម្លៃស៊ុតទា            = ៣៨០-៤០០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter