មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យ
ចេញ​ផ្សាយ ២២ មិថុនា ២០២១
33

ថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្តនិងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC ) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យ ស្ថិតនៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ដោយទទួលបានលទ្ធផល៖

- សហគមន៍កសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥
- សមាជិកដំបូងមានចំនួន ៥០នាក់ ស្រី ៣០នាក់ - បច្ចុប្បន្នមានសមាជិកសរុបចំនួន ១៩០នាក់ ស្រី ៧៧នាក់
- ដើមទុនដំបូងមានចំនួន ៤,៥០០,០០០ រៀល
- ដើមទុនបច្ចុប្បន្នមានចំនួន ៦៨,៨៩៨,៣០០ រៀល
- មានភាគហ៊ុនសរុបចំនួន ៨០៥ ហ៊ុន
- មានដីបំរុងកម្មសិទ្ទរបស់ខ្លួនចំនួន ៣០ម x ៤០ម សម្រាប់សង់ឃ្លាំងស្រូវចំណី។

ពេលរសៀល បានបន្តធ្វើការប្រជុំជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម មរតករុងរឿង ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ដើម្បីប្រគល់កិច្ចសន្យាសាងសង់ឃ្លាំងស្តុកស្រូវចំណី ព្រមទាំងបានចុះទៅមើលទីតាំងដីដែលត្រៀមនឹងសាងសង់ឃ្លាំងស្តុកស្រូវ ដែលមានទំហំ ១៣អា។  

ចំនួនអ្នកចូលទស្សនា
Flag Counter