ចុះពិនិត្យការធ្វើបង្ហាញប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងជីលាមកសត្វពុកផុយតាមទំលាប់លើដំណាំត្រកួន របស់កសិករ
ចេញ​ផ្សាយ ២២ មិថុនា ២០២១
40

ថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រី ជាមន្ត្រីអង្គភាពអនុវត្ត គម្រោង ខេត្ត PPIU នៃគម្រោងខ្សែ ច្រវ៉ាក់ ផលិតកម្ម ដោយ ភារៈបរិស្ថាន  CFAVC បានចុះពិនិត្យការធ្វើបង្ហាញប្រៀបធៀបការប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងជីលាមកសត្វពុកផុយតាមទំលាប់លើដំណាំត្រកួន របស់កសិករ ឈ្មោះ ជិន សំប៊ិន នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ លើផ្ទៃដីចំនួន ៤០០  ម៉ែត្រការ៉េ។ គាត់កំពុងប្រមួលផលជាបន្តបន្ទាប់និងបច្ចុប្បន្នកសិករកំពុងផលិតជីកំប៉ុស្តិ៍គោក។

 

ចំនួនអ្នកចូលទស្សនា
Flag Counter