គម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ភូមិបឹងអមតៈ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
55

ថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

 

មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ភូមិបឹងអមតៈ ស្ថិតនៅភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ដែលមានលទ្ធផលដូចខាក្រោម ÷
- សហគមន៍កសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨
- សមាជិកចាប់ផ្តើមដំបូងមានចំនួន ៥០នាក់ ស្រី ៣២នាក់
- មានចំនួនហ៊ុន ៥០ហ៊ុន ក្នុង ១ហ៊ុនមានតំលៃ ១០០ ០០០រៀល 
- បច្ចុប្បន្នមានសមាជិកចំនួន ១២៦នាក់ ស្រី ៦១នាក់
- ដើមទុនចាប់ផ្តើមមានចំនួន ៥០ ០០០ ០០០រៀល 
- បច្ចុប្បន្នមានដើមទុនចំនួន ៨០ ០០០ ០០០រៀល
- បច្ចុប្បន្នសហគមន៍មានការិយាល័យ
- មានដីកម្មសិទ្ធិសរុប ១ ០០០ ម៉ែត្រការ៉េ

ចំនួនអ្នកចូលទស្សនា
Flag Counter