ទីប្រឹក្សាទទួលបន្ទុកផ្នែកឡជីវឧស្មន័និងរោងកំប៉ុស្តិ៍ នៃគម្រោង CFAVC
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
45

ថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត  PPIU  នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានសហការជាមួយលោក ហឿង ហ៊ុនអនុប្រធានក្រុមទីប្រឹក្សា CS2 និងលោក ភួង តារា ទីប្រឹក្សាទទួលបន្ទុកផ្នែកឡជីវឧស្មន័និងរោងកំប៉ុស្តិ៍ នៃគម្រោង CFAVC ពិនិត្យសកម្មភាពដាំបន្លែលើធ្នើរបស់កសិករ ម៉ី សំអេន សមាជិកសហគមន៍កសិកម្មមានជ័យផ្លូវលោក ស្ថិតក្នុងភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ គួរអោយកត់សំគាល់ដែរថាៈ កសិករបានបង្ហាញបានដំណាំបន្លែ(ស្ពៃតឿ)លើធ្នើចំនួន ២ធ្នើ ដោយក្នុង ១ធ្នើ មានប្រវែង ១២ម៉ែត្រ ធ្វើការបង្ហាញប្រៀបធៀបប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេស និងប្រើប្រាស់ជីលាមកសត្វពុកផុយតាមទំលាប់ ដោយយទទួលបានទិន្នផលសរុបជាមធ្យមចំនួន ៣៥០គក្រ ដោយក្នុង១គក្រ លក់បានតម្លៃ ៣ ០០០រៀល។ ដោយឡែកឡជីឧស្ម័នដំណើរការបានល្អប្រសើរធម្មតា ដោយមានថាមពល (ហ្គាស) សំរាប់ដាំស្លបានគ្រប់គ្រាន់ ព្រមទាំងអាចផ្គត់ផ្គង់អំពូលភ្លើងបំភ្លឺបាន ២អំពូល។ គាត់មានផែនការដាំស្ពៃក្រញាញ់ និងត្រកួន បន្តទៀតនិងគ្រោងពង្រីកធ្នើចំនួន ២ទៀត។ ចំពោះលទ្ធផលធ្វើបង្ហាញគឺការប្រើប្រាស់ជីកំប៉ុស្តិ៍គោកតាមបច្ចេកទេសទទួលទិន្នផលច្រើនជាងការប្រើប្រាសជីលាមកសត្វពុកផុយចំនួន ០,៣ គក ក្នុង ១ម៉ែត្រការ៉េ។ ក្រុមការងារក៏បានជួបគណៈកម្មាធិការសហគមន៍កសិកម្មមានជ័យផ្លូវលោក ដើម្បីបង្ហាញពីការអនុវត្តគម្រោងនិងពិនិត្យស្នាក់ការ និងដីរបស់សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter