ប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ភ្នំដំរីរមៀល
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
44

ថ្ងៃចន្ទ ១៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១

មន្ត្រីការិយាល័យនិតិកម្មកសិកម្មខេត្ត និងមន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ភ្នំដំរីរមៀល ស្ថិតនៅភូមិត្រពាំងប្រិយ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល៖
-សហគមន៍កសិកម្មចាប់ផ្ដើមចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០០៩
-សមាជិកចាប់ផ្តើមដំបូងមានចំនួន ៤១នាក់ ស្រី ២៣ នាក់។
-បច្ចុប្បន្នមានហ៊ុនសរុប ៤៣៩ហ៊ុន  ក្នុង១ហ៊ុនមានតំលៃ ២០០ ០០០រៀល 
-បច្ចុប្បន្នមានសមាជិកចំនួន ៧៦នាក់ ស្រី២៣នាក់។
-ដើមទុនចាប់ផ្តើមមានចំនួន ២៨០ ០០០រៀល 
-បច្ចុប្បន្នមានដើមទុនចំនួន ៨៧ ៨០០ ០០០រៀល
-បច្ចុប្បន្នសហគមន៍ មានការិយាល័យ
-មានដីកម្មសិទ្ធិសរុប (១ហិកតា)

ចំនួនអ្នកចូលទស្សនា
Flag Counter