ចុះធ្វើការព្រោះស្រូវជាជួរដោយប្រើប្រាស់ឧបករណ៍អេឡាយស៊ីដឌ័រ (Eliseeder ) លើស្រែបង្ហាញកសិករ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
49

ថ្ងៃចន្ទ ១៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១

លោក ឈន សារិត អនុប្រធានការិយាល័យ ក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត រួមនឹងលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្រ្តី ០១រូប សហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងក្រុមហ៊ុន Agri smart ធ្វើការព្រោះស្រូវជាជួរដោយប្រើប្រាស់ឧបករណ៍អេឡាយស៊ីដឌ័រ (Eliseeder ) លើស្រែបង្ហាញកសិករ ភឿក រុន នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដោយមានការគាំទ្រថវិកាពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(CAVAC) អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្ត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter