មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សាមគ្គីខ្វាវអមត្តៈ ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
34

ថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១

 

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្តនិងមន្ត្រី ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូល ព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សាមគ្គីខ្វាវអមត្តៈ ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ដើម្បីឈានទៅធ្វើការវាយតម្លៃដើម្បីធ្វើការគាំទ្រ    ដោយទទួលបានលទ្ធផល៖
-សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី២៧ ខែមិនា  ឆ្នាំ២០១៣
-សមាជិកចាប់ផ្តើមដំបូងមានចំនួន ២១៣នាក់ ស្រី ១៤៨នាក់។
-បច្ចុប្បន្នមានសមាជិកចំនួន ២៩៣នាក់
ស្រី ២០១នាក់។
-បច្ចុប្បន្នមានហ៊ុនសរុប ១ ២៣៦ ហ៊ុន ក្នុង ១ហ៊ុន មានតំលៃ ១០០,០០០រៀល 
-ដើមទុនចាប់ផ្តើមមានចំនួន ៤០,៧៣០,០០០រៀល
-បច្ចុប្បន្នមានដើមទុនចំនួន ៩៥៣,៤៧៤,៧០០រៀល
-សហគមន៍មានមុខរបរចំនួន ៤គឺ ៖ 
+ធ្វើឥណទានសាច់ប្រាក់  
+លក់សំភារៈកសិកម្ម
+លក់ជីកសិកម្ម និងថ្នាំកសិកម្ម 
+លក់គ្រាប់ពូជ 
-បច្ចុប្បន្នសហគមន៍មានការិយាល័យសម្រាប់ធ្វើការ
-មានដីកម្មសិទ្ធិសរុប (១៥ម x ៦០ម)  ប៉ុន្តែបានសង់អាគារការិយាលយ័និងកន្លែងលក់ដូរហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter