មន្ត្រីការិយាល័យនីតិកម្មកសិកម្មខេត្ត និងមន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ខ្ពបស្វាយសាមគ្គី ស្ថិតនៅ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
33

ថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១

មន្ត្រីការិយាល័យនីតិកម្មកសិកម្មខេត្ត និងមន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន(CFAVC) បានប្រជុំពិភាក្សាប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម ខ្ពបស្វាយសាមគ្គី ស្ថិតនៅភូមិខ្ពបស្វាយ ឃុំត្រពាំក្រញូង ស្រុកត្រាំកក់ ដើម្បីឈានទៅធ្វើការវាយតម្លៃដើម្បីធ្វើការគាំទ្រ ដោយទទួលបានលទ្ធផលៈ
-សហគមកសិកម្មចាប់ផ្ដើមចុះបញ្ជីទទួលស្គាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៥
-សមាជិកចាប់ផ្តើមដំបូងមានចំនួន ៥៦នាក់ ស្រី ៤៥នាក់។
-បច្ចុប្បន្នមានហ៊ុនសរុប ៣៣៤៣ហ៊ុន  ដោយក្នុង ១ហ៊ុន មានតំលៃ ៥០,០០០រៀល ស្មើនឹង ១៦៧,១៥០,០០០ លាន
-បច្ចុប្បន្នមានសមាជិកចំនួន ១៣០នាក់ ស្រី ៨៧នាក់។
-ដើមទុនចាប់ផ្តើមមានចំនួន២,៨០០,០០០រៀល 
- បច្ចុប្បន្នមានដើមទុនចំនួន ១៦៧,១៥០,០០០រៀល
-បច្ចុប្បន្នសហគមន៍មានការិយាល័យសម្រាប់ធ្វើការ
-មានដីកម្មសិទ្ធិសរុប (១៥ម x ១០០ម)

ចំនួនអ្នកចូលទស្សនា
Flag Counter