ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តវិធីសាស្រ្តជួលសេវាកម្មខាងក្រៅរវាងកម្មវិធី ASPIRE និងក្រុមហ៊ុន GIC សម្រាប់បង្កើតបណ្តុំអាជីវកម្មមាន់
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
47

ថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តវិធីសាស្រ្តជួលសេវាកម្មខាងក្រៅរវាងកម្មវិធី ASPIRE និងក្រុមហ៊ុន GIC សម្រាប់បង្កើតបណ្តុំអាជីវកម្មមាន់ ក្រោមអធិបតីភាពលោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានអ្នកចូលរួមសរុប ៩នាក់។

ពេលរសៀល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបាននាំយកថវិកាសមាគមន៍មិត្តបុគ្គលិកកសិកម្មចំនួន ៦លានរៀល ជូនគ្រួសារសព លោក អ៊ួន ញ៉ិប អតីតប្រធានការិយាល័យរដ្ឋបាល បុគ្គលិកខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter