ប្រជុំប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សាមគ្គីស្រែខ្វាវ ស្ថិតនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
46

ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រី ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភារៈបរិស្ថាន(CFAVC) បានប្រជុំប្រមូលព័ត៌មានបឋមជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម សាមគ្គីស្រែខ្វាវ ស្ថិតនៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលៈ
- សហគមន៍កសិកម្មបានចុះបញ្ជីជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៣
- សមាជិកចាប់ផ្តើមដំបូងមានចំនួន ២៥នាក់ ស្រី ១៤នាក់។
- បច្ចុប្បន្នមានហ៊ុនសរុប់ ២៤៥ហ៊ុន  ក្នុង១ហ៊ុនមានតំលៃ ១០ ម៉ឺន រៀល 
- បច្ចុប្បន្នមានសមាជិកចំនួន ៨៤នាក់ ស្រី ៤៣នាក់។
- ដើមទុនចាប់ផ្តើមមានចំនួន ៤,៥០០,០០០រៀល 
- បច្ចុប្បន្នមានដើមទុនចំនួន ៣៩,០០២,៤០០រៀល
- បច្ចុប្បន្នសហគមន៍មានការិយាល័យ
- មានដីកម្មសិទ្ធិសរុប (៨ម x ៤០ម)

ចំនួនអ្នកចូលទស្សនា
Flag Counter