លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវចុះពិនិត្យមើលការដាំដុះបន្លែលើទឹកក្នុងផ្ទះសំណាញ់នៅកសិដ្ឋាន
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
31

ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវ រួមនឹងសហការី និងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស បានចុះពិនិត្យមើលការដាំដុះបន្លែលើទឹកក្នុងផ្ទះសំណាញ់នៅកសិដ្ឋានលោក គង់ វ៉ុង នៅភូមិចំប៉ា និងពិនិត្យមើលការដាំឪឡឹកពណ៌លឿង ត្រសក់ ននោង និងត្រឡាច របស់បណ្តុំអាជីវកម្មបន្លែនៅភូមិប្ញស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស។ តាមការបញ្ជាក់របស់កសិករឃើញថាៈ បន្លែនៅក្នុងបណ្តុំមិនមានបញ្ហាស្ទះទីផ្សារទេ សម្រាប់ថ្ងៃនេះស្ពៃក្រញ៉ាញ់មានតម្លៃ ២ ៥០០រៀល ក្នុងមួយគីឡូក្រាម ត្រសក់ ត្រឡាច ននោង តម្លៃ ១ ៣០០រៀល ក្នុងមួយគីឡូក្រាម និងឪឡឹកពណ៌លឿងតម្លៃ១ ៧០០រៀល ក្នុងមួយគីឡូក្រាម។

ពេលរសៀល លោកប្រធានមន្ទីរ រួមនឹងលោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នុងសហការី បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តតាម (Zoom meeting) ស្តីពីការរៀបចំគម្រោងការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចិរភាពរវាងតំបន់ទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរតំបន់មេគង្គវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសកកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter