ប្រធានការិយាល័យក្សេត្រសាស្រ្ត និងមន្រ្តី ចំនួន ០៣រូប ពិនិត្យគុណភាព គ្រាប់ពូជស្រូវផ្ការំដួល ចំនួន ០២ឡូតិ៍ និងពូជស្រូវសែនក្រអូប ចំនួន ០១ឡូតិ៍ របស់សហគមន៍កសិកម្មអូរសារាយ
ចេញ​ផ្សាយ ១៤ មិថុនា ២០២១
40

ថ្ងៃពុធ ៨ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងមន្រ្តី ចំនួន ០៣រូប ពិនិត្យគុណភាព គ្រាប់ពូជស្រូវផ្ការំដួល ចំនួន ០២ឡូតិ៍ និងពូជស្រូវសែនក្រអូប ចំនួន ០១ឡូតិ៍ របស់សហគមន៍កសិកម្មអូរសារាយ ស្ថិតក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ នៅបន្ទប់ពិសោធន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ក្រោយពីបានពិនិត្យ និងវាយតម្លៃឃើញថាលទ្ធផលជារួម ៖
   - ស្រូវពូជផ្ការំដួល (RS) ត្រៀមទិញពីសហគមន៍ស្លាគូ
     • សំណើមគ្រាប់: 13.4%
     • គ្រាប់ពូជសុទ្ធ : 99.88%
     • អត្រាដំណុះ   : 92%
     • កម្ទេចកម្ទី     : 0.12%
ដូច្នេះស្រូវពូជរបស់សហគមន៍កសិកម្មស្លាគូ អាចយកជាពូជបាន (លទ្ធផលពិនិត្យគុណភាពក្នុងមន្ទីរពិសោធន៍ ស្របទៅតាមស្តង់ដា QDS )។
   - ស្រូវពូជផ្ការំដួល (RS) ទិញពីកសិករ ថាន់ ចន្ធូ (ភូមិស្ទឹង ឃុំអូរសារាយ )
     • សំណើមគ្រាប់: 12.9%
     • គ្រាប់ពូជសុទ្ធ : 99.94%
     • អត្រាដំណុះ   : 94%
     • កម្ទេចកម្ទី     : ០.06 %
ដូច្នេះស្រូវពូជរបស់កសិករ ថាន់ ចន្ធូ អាចយកជាពូជបាន (លទ្ធផលពិនិត្យគុណភាពក្នុងមន្ទីរពិសោធន៍ ស្របទៅតាមស្តង់ដា QDS )។
   - ស្រូវពូជសែនក្រអូប (RS) ទិញពីកសិករ ណយ ចែអូន (ភូមិស្ទឹង ឃុំអូរសារាយ)
     • សំណើមគ្រាប់: 12.6 %
     • គ្រាប់ពូជសុទ្ធ : 97.80%
     • អត្រាដំណុះ   : មិនធ្វើ
     • កម្ទេចកម្ទី     : 2.20%
ដូចច្នេះស្រូវពូជទិញពីកសិករ ណយ ចែអូន មិនអាចយកជាពូជបានទេ ព្រោះ ភាពសុទ្ធរបស់វាទាបជាងស្តង់ដារ (ទាបជាង 98%)  កម្ទេចកម្ទីលើសស្តង់ដារ (លើសពី 2%) ហើយសភាពគ្រាប់ពូជមានលក្ខណៈពុក ខ្មូតស៊ី គ្រាប់ពូជមិនសូវពេញទឹក ប្រមូលផលស្រូវមិនទាន់ទុំ ល្អ។ (លទ្ធផលពិនិត្យគុណភាពក្នុងមន្ទីរពិសោធន៍មិនស្របតាមស្តង់ដា QDS )។

 

ចំនួនអ្នកចូលទស្សនា
Flag Counter